Nvidia ចុះកិច្ចព្រមព្រៀងថ្មីជាមួយ SK Hynix, Naver និងក្រុមហ៊ុនយក្សកូរ៉េខាងត្បូង ដើម្បីពង្រឹងការផ្គត់ផ្គង់បន្ទះឈីប និងពន្លឿនការអភិវឌ្ឍ AI ជំនាន់ក្រោយ។
អត្ថបទសរសេរដោយ Sok Tak • 6 views
ក្រុមហ៊ុន NVIDIA បានប្រកាសកិច្ចព្រមព្រៀងថ្មីជាច្រើនជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង រួមមាន SK Hynix, Naver, SK Telecom និង Doosan Group ដើម្បីពង្រឹងការអភិវឌ្ឍ AI និងធានាការផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំ (Memory Chips) សម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI ជំនាន់ក្រោយ។
នាយកប្រតិបត្តិ Nvidia លោក Jensen Huang បានលើកឡើងថា តម្រូវការបច្ចេកវិទ្យា AI កំពុងកើនឡើងយ៉ាងខ្លាំង ហើយសូម្បីតែផែនការបង្កើនសមត្ថភាពផលិតរបស់ SK Hynix ដល់ឆ្នាំ 2030 ក៏អាចមិនគ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សារនោះដែរ។
កិច្ចព្រមព្រៀងនេះនឹងគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា AI ក្នុងវិស័យមនុស្សយន្ត (Robotics), រថយន្តឆ្លាតវៃ, Data Center និង AI Supercomputer ខណៈកូរ៉េខាងត្បូងកំពុងក្លាយជាមជ្ឈមណ្ឌលសំខាន់មួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ AI សកល។
