Cristiano Ronaldo អង្គុយស្រងេះស្រងោចលើកៅអីបម្រុង ក្រោយកំហុសអ្នកចាំទីរបស់ Al-Nassr ធ្វើឱ្យការអបអរពានត្រូវពន្យារពេល
អត្ថបទសរសេរដោយ Danny
ក្តីសុបិនក្នុងការលើកពាន Saudi Pro League របស់ Al-Nassr ត្រូវបានពន្យារពេលយ៉ាងឈឺចាប់ ក្រោយស្មើ ១-១ ជាមួយគូប្រជែង Al-Hilal ក្នុងនាទីចុងក្រោយបំផុត។ ខណៈអ្នកគាំទ្រនៅទីក្រុង Riyadh បានត្រៀមខ្លួនសម្រាប់ការអបអរជើងឯករួចទៅហើយ កំហុសដ៏ធ្ងន់ធ្ងររបស់អ្នកចាំទី Bento នៅនាទី ៩៨ បានបំផ្លាញអ្វីៗទាំងអស់។
ការប្រកួតហាក់ដូចជាបញ្ចប់ដោយជ័យជម្នះសម្រាប់ក្រុមរបស់លោក Jorge Jesus បន្ទាប់ពីគ្រាប់បាល់បើកឆាករបស់ Mohamed Simakan ក្នុងតង់ទីមួយ។ ប៉ុន្តែនៅវិនាទីចុងក្រោយ អ្នកចាំទីប្រេស៊ីល Bento បានវាយតម្លៃខុសលើបាល់ throw-in មួយ ក្រោមសម្ពាធពីកីឡាករគូប្រកួត ដែលបណ្តាលឱ្យមានគ្រាប់បាល់ចូលទីខ្លួនឯងយ៉ាងភ្ញាក់ផ្អើល។
លទ្ធផលនេះមានន័យថា Al-Nassr នៅតែឈរនៅកំពូលតារាង ប៉ុន្តែពួកគេត្រូវការឈ្នះ Damac FC ក្នុងការប្រកួតចុងក្រោយ ដើម្បីធានាការលើកពានជាផ្លូវការ។
សម្រាប់ Cristiano Ronaldo ការខកចិត្តនេះពិបាកទទួលយកខ្លាំងណាស់។ ក្រោយត្រូវប្តូរចេញនៅនាទី ៨៣ ដោយ Abdullah Al-Hamdan តារាវ័យ ៤១ឆ្នាំរូបនេះ ត្រូវបានគេឃើញអង្គុយស្ងប់ស្ងាត់លើកៅអីបម្រុង ដោយមើលទៅទទេស្អាត និងមានទឹកភ្នែក ក្រោយឃើញក្រុមបាត់បង់ជ័យជម្នះនៅវិនាទីចុងក្រោយ។
ក្នុងការប្រកួតនេះផងដែរ Ronaldo ក៏មានឱកាសស៊ុតពីចម្ងាយដ៏អស្ចារ្យមួយ ប៉ុន្តែត្រូវបានអ្នកចាំទី Yassine Bounou សង្គ្រោះបាន។
ទោះបីខកចិត្តយ៉ាងណា ក្រោយចប់ការប្រកួត Cristiano Ronaldo បានបង្ហោះសារនៅលើ Instagram ដើម្បីលើកទឹកចិត្តមិត្តរួមក្រុម និងអ្នកគាំទ្រ ដោយសរសេរថា៖ “ក្តីសុបិននៅជិតហើយ ស៊ូៗឡើង ពួកយើងនៅសល់មួយជំហានទៀត។ អរគុណសម្រាប់ការគាំទ្រដ៏អស្ចារ្យនៅយប់នេះ។”