មិនលក់ដាច់ខាត ទោះឱ្យ 200លានអឺរ៉ូក៏ដោយ! Bayern Munich ប្រកាសទាត់ចោលរាល់សំណើរបស់ Real Madrid លើ Michael Olise
អត្ថបទសរសេរដោយ Danny • 6 views
ក្លិបយក្សអាល្លឺម៉ង់ Bayern Munich បានផ្ញើសារព្រមានដ៏មានឥទ្ធិពល និងច្បាស់លាស់បំផុតទៅកាន់ Real Madrid ដោយបានប្រកាសក្តែងៗថា ពួកគេនឹងបដិសេធរាល់សំណើដេញថ្លៃទាំងអស់ មិនថាជាលើកទីមួយ ទីពីរ ឬទីបីឡើយ សម្រាប់ខ្សែប្រយុទ្ធស្លាប Michael Olise ក្រោមជំហររឹងមាំ «មិនលក់ជាដាច់ខាត»។
យោងតាមការបញ្ជាក់ពីអ្នកកាសែតល្បីឈ្មោះ លោក Florian Plettenberg បានឱ្យដឹងថា ទោះបីជាមានចចាមអារ៉ាមថា លោក Florentino Perez ប្រធានក្លិប Real Madrid ត្រៀមបញ្ចេញកញ្ចប់ថវិកាដ៏មហិមា ១៥០ លានអឺរ៉ូ ដើម្បីនាំយកតារាឆ្នើមសញ្ជាតិបារាំងរូបនេះទៅធ្វើជាសមាជិក Galactico ថ្មីក៏ដោយ ក៏ Bayern មិនចាប់អារម្មណ៍សូម្បីតែបើកទ្វារចរចា។ លោក Herbert Hainer ប្រធានក្លិប Bayern Munich បានសង្កត់ធ្ងន់ថា Olise មានកិច្ចសន្យារយៈពេលវែង ហើយក្លិបមិនមែនជាកន្លែងលក់តារាសំខាន់ដើម្បីដូរយកលុយនោះទេ។ អ្វីដែលកាន់តែពិសេសនោះ វីរបុរសដែលមានឥទ្ធិពលប្រចាំក្លិប លោក Uli Hoeness ថែមទាំងបានលើកឡើងថា ទោះបីជា Real Madrid ហ៊ានឱ្យតម្លៃដល់ទៅ ២០០ លានអឺរ៉ូក៏ដោយ ក៏ Bayern បដិសេធដែរ ព្រោះការលុបបំបាត់គុណភាពក្រុមគឺជារឿងដែលមិនអាចទទួលយកបាន។
បច្ចុប្បន្ន Michael Olise មិនមានការរវីរវល់នឹងរឿងរ៉ាវផ្ទេរនេះឡើយ ដោយរូបគេកំពុងតែផ្តោតអារម្មណ៍ ១០០% ជាមួយក្រុមជម្រើសជាតិបារាំង (France) ក្នុងការត្រៀមខ្លួនប្រកួតប្រជែងពានរង្វាន់ FIFA World Cup 2026 នាពេលខាងមុខ ក្រោយពីបានបញ្ចប់រដូវកាលដ៏អស្ចារ្យបំផុតមួយជាមួយក្រុមកងទ័ពខ្លារខិន។