Robert Lewandowski ត្រូវបានភ្ជាប់ជាមួយការផ្ទេរទៅកាន់ Liverpool FC
កីឡា May 05, 2026

Robert Lewandowski ត្រូវបានភ្ជាប់ជាមួយការផ្ទេរទៅកាន់ Liverpool FC

អត្ថបទសរសេរដោយ Danny • 18 views

អតីតកីឡាករជម្រើសជាតិអង់គ្លេស Peter Crouch បានផ្តល់យោបល់ឲ្យក្លិប Liverpool FC គួរតែពិចារណាចុះហត្ថលេខាលើខ្សែប្រយុទ្ធ Robert Lewandowski ពី FC Barcelona នៅរដូវក្តៅខាងមុខ។

ក្នុងបទសម្ភាសន៍ជាមួយ Paddy Power គាត់បាននិយាយថា៖ “វាជាការផ្ទេរដែលសមហេតុផល ព្រោះគាត់ជាកីឡាករកំរិតពិភពលោក។ ប្រហែលគាត់មិនក្មេងទៀតទេ ប៉ុន្តែគាត់នៅតែជាជម្រើសដ៏អស្ចារ្យមួយសម្រាប់ក្រុមណាមួយ”។

អនាគតរបស់ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះនៅ Barcelona នៅតែមិនទាល់ច្បាស់លាស់នៅឡើយ ខណៈកុងត្រារបស់គាត់កំពុងជិតផុតកំណត់។ ក្នុងពេលដូចគ្នា ខ្សែប្រយុទ្ធរបស់ Liverpool កំពុងប្រឈមបញ្ហា ដោយ Mohamed Salah កំពុងខិតជិតក្នុងការចាកចេញ ហើយ Hugo Ekitike កំពុងរងរបួសធ្ងន់ និង Alexander Isak មិនទាន់បង្ហាញទម្រង់លេងបានល្អបាននៅរដូវកាលដំបូង។

Crouch បានបន្ថែមថា៖ “Isak កំពុងត្រលប់មកវិញ ហើយខ្ញុំគិតថាគាត់នឹងលេងបានល្អនៅរដូវកាលក្រោយ។ ប៉ុន្តែ តើនរណាអាចបដិសេធការចុះហត្ថលេខាលើ Lewandowski បាន? គាត់នៅតែដឹងច្បាស់ថាត្រូវស៊ុតបាល់បញ្ចូលទីយ៉ាងដូចម្តេច”។

គាត់ក៏បានបញ្ជាក់ថា Liverpool ត្រូវការកែលម្អក្រុមបន្ថែម បន្ទាប់ពីមិនអាចប្រកួតប្រជែងពាន Premier League បានល្អនៅរដូវកាលនេះ។ ទោះជាយ៉ាងណា ក្លិបមិនអាចចំណាយប្រាក់ច្រើនដូចមុនបានទេ ព្រោះការវិនិយោគមុនមិនទទួលបានលទ្ធផលដូចដែលរំពឹងទុក។

ខ្សែប្រយុទ្ធជើងឯកពិភពលោកពីរដង Lewandowski ក៏កំពុងទាក់ទាញការចាប់អារម្មណ៍ពីក្លិបផ្សេងៗ ដូចជា Juventus និង AC Milan ខណៈចំណាប់អារម្មណ៍ពី Chicago Fire បានធ្លាក់ចុះ។

ក្នុងបទសម្ភាសន៍ជាមួយ Sky Sports គាត់បាននិយាយថា៖ “អ្វីដែលល្អគឺ ខ្ញុំមិនមានសម្ពាធឡើយ។ បច្ចុប្បន្ន ខ្ញុំមិនទាន់មានផែនការប្រាកដទេ។ ខ្ញុំនឹងសម្រេចចិត្តដោយខ្លួនឯងនៅពេលត្រឹមត្រូវមកដល់”។

នៅរដូវកាលនេះ គាត់បានចូលលេង ៤២ ប្រកួតសម្រាប់ Barcelona ស៊ុតបាន ១៨ គ្រាប់ និងបញ្ជូនបាល់បាន ៤ ដង បង្ហាញថាគាត់នៅតែជាខ្សែប្រយុទ្ធមានគុណភាពខ្ពស់។

សម្រាប់ Liverpool ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី ៤ ក្នុង Premier League ហើយប្រសិនបានការចូលរួមរបស់ Lewandowski អាចក្លាយជាគន្លឹះសំខាន់មួយក្នុងការកែលម្អប្រសិទ្ធភាពប្រយុទ្ធ និងប្រកួតប្រជែងវិញនៅកម្រិតកំពូល។

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
កីឡា

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប

Jun 05, 2026 6 views
ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!
កីឡា

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!

Jun 05, 2026 2 views
Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
កីឡា

Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG

Jun 05, 2026 4 views
Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ
កីឡា

Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Jun 05, 2026 5 views
Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan
កីឡា

Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan

Jun 05, 2026 4 views
Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho  ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ
កីឡា

Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ

Jun 05, 2026 3 views
Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
កីឡា

Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ

Jun 04, 2026 5 views
ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
កីឡា

ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026

Jun 04, 2026 6 views