Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
អត្ថបទសរសេរដោយ Danny • 5 views
ខ្សែបម្រើ Casemiro បានអះអាងថា ទោះបីជាក្រុមជម្រើសជាតិប្រេស៊ីល មិនសូវមានប្រជាប្រិយភាពខ្លាំងដូចមុន នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 នេះក្តី ប៉ុន្តែសេឡេសៅ (Seleção) នៅតែជាក្រុមខ្លាំងមួយ ដែលបណ្តាគូប្រកួតដទៃមិនអាចមើលស្រាលបានឡើយ. អតីតកីឡាកររបស់ក្រុម Manchester United រូបនេះជឿជាក់ថា ការដើរយឺតជាងក្រុមធំៗដទៃមួយជំហាន នឹងក្លាយជាកម្លាំងចលករជម្រុញឱ្យក្រុមប្រេស៊ីលទាំងមូលកាន់តែខិតខំប្រឹងប្រែងទ្វេដង ដើម្បីប្រជែងយកពានរង្វាន់ពិភពលោកឆ្នាំ ២០២៦ នេះ។
ប្រេស៊ីលជាក្រុមតែមួយគត់ក្នុងប្រវត្តិសាស្ត្រ ដែលមានវត្តមានគ្រប់ការប្រកួតបាល់ទាត់ពិភពលោក និងជាក្រុមឈ្នះជើងឯកច្រើនជាងគេបំផុតចំនួន ៥ លើក. ទោះជាយ៉ាងណា ពួកគេបានខកខានការលើកពាននេះអស់រយៈពេល ២៤ ឆ្នាំមកហើយ. សម្រាប់ការប្រកួត World Cup 2026 នេះ ប្រេស៊ីលត្រូវបានគេចាត់ទុកថាស្ថិតនៅលំដាប់ក្រោមក្រុមបេក្ខភាពនាំមុខគេមកពីអឺរ៉ុប ដូចជា អេស្ប៉ាញ បារាំង និងអង់គ្លេស. ជុំវិញបញ្ហានេះ Casemiro សមាជិកថ្មីរបស់ក្លិប Inter Miami វ័យ ៣៤ ឆ្នាំ បានថ្លែងប្រាប់ FIFA ថា ក្រុមរបស់លោកបច្ចុប្បន្នមានការរួមផ្សំគ្នាយ៉ាងល្អរវាងកីឡាករមានបទពិសោធន៍ខ្ពស់ និងយុវជនសម្បូរទេពកោសល្យ ព្រមទាំងមានប្រព័ន្ធលេងដ៏រឹងមាំ. ទោះបីជាក្រុមធ្លាប់ឆ្លងកាត់ការលំបាក ដោយសារការផ្លាស់ប្តូរគ្រូបង្វឹក និងប្រធានសហព័ន្ធបាល់ទាត់ក្តី ប៉ុន្តែអតីតតារាឆ្នើមរបស់ Real Madrid រូបនេះជឿជាក់ថា ក្រោមការដឹកនាំរបស់អ្នកចាត់ការដ៏អស្ចារ្យ ក្រុមនឹងធ្វើការងាររួមគ្នាបានល្អ និងបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល។
នៅក្នុងយុទ្ធនាការ World Cup 2026 ខាងមុខនេះ ក្រុមជម្រើសជាតិប្រេស៊ីល នឹងត្រូវប្រកួតបើកឆាកនៅក្នុងពូល C ៖
-
ប្រកួតទី១៖ ប៉ះក្រុមម៉ារ៉ុក នៅថ្ងៃទី១៣ មិថុនា ក្នុងរដ្ឋ New Jersey
-
ប្រកួតទី២៖ ប៉ះក្រុមហៃទី នៅថ្ងៃទី១៩ មិថុនា ក្នុងរដ្ឋ Pennsylvania
-
ប្រកួតទី៣៖ ប៉ះក្រុមស្កុតឡែន នៅថ្ងៃទី២៤ មិថុនា ក្នុងទីក្រុង Miami រដ្ឋ Florida។
