ហ៊ានឱ្យថ្លៃកប់ពពក! ក្លិបយក្សអារ៉ាប៊ីសាអូឌីតត្រៀមលុយ 8០លានអឺរ៉ូ និងថែមប្រាក់ខែ 4ដង ដើម្បីឆក់យក Raphinha ពី Barcelona
កីឡា Jun 10, 2026

ហ៊ានឱ្យថ្លៃកប់ពពក! ក្លិបយក្សអារ៉ាប៊ីសាអូឌីតត្រៀមលុយ 8០លានអឺរ៉ូ និងថែមប្រាក់ខែ 4ដង ដើម្បីឆក់យក Raphinha ពី Barcelona

អត្ថបទសរសេរដោយ Danny • 5 views

ទីផ្សារដោះដូរកីឡាករកំពុងតែរក្រើកជាថ្មី បន្ទាប់ពីមានរបាយការណ៍ពីសារព័ត៌មាន Mundo Deportivo ថា ក្លិបកំពូលៗនៅលីគអារ៉ាប៊ីសាអូឌីត (Saudi Pro League) រួមមាន Al-Nassr និង Al-Hilal ក្រោមការឧបត្ថម្ភពីមូលនិធិសមូហភាព PIF កំពុងត្រៀមញ្ចេញកញ្ចប់ថវិកាដ៏មហិមា ៨០ លានអឺរ៉ូ ដើម្បីដេញថ្លៃទិញយកខ្សែប្រយុទ្ធស្លាប Raphinha ពីក្លិប FC Barcelona

អ្វីដែលរឹតតែគួរឱ្យភ្ញាក់ផ្អើលនោះ គឺសំណើផ្ទាល់ខ្លួនសម្រាប់កីឡាករសញ្ជាតិប្រេស៊ីលវ័យ ២៩ ឆ្នាំរូបនេះ ដោយគេត្រៀមដំឡើងប្រាក់ខែឱ្យរហូតដល់ទៅ ៤ ដង ពោលគឺកើនឡើងពី ១២ លានអឺរ៉ូក្នុងមួយឆ្នាំ ហក់ឡើងទៅដល់ ៤៨ លានអឺរ៉ូក្នុងមួយឆ្នាំឯណោះ។ គួររំលឹកផងដែរថា Raphinha ធ្លាប់បានសារភាពថា លោកពិតជាធ្លាប់មានចិត្តរេហរេម្តងរួចមកហើយកាលពីឆ្នាំ ២០២៤ ចំពោះការដេញថ្លៃពីអារ៉ាប៊ីសាអូឌីត ដោយសារវាជាចំនួនទឹកប្រាក់ដ៏ច្រើនដែលអាចផ្លាស់ប្តូរជីវភាពគ្រួសាររបស់លោកបាន ប៉ុន្តែកាលនោះលោកបានសម្រេចចិត្តបដិសេធ ដើម្បីបន្តរស់នៅទឹកដីកាតាឡាន់។

ទោះបីជាមានការដេញថ្លៃដ៏គួរឱ្យល្បួងចិត្តនេះក៏ដោយ ក៏ភាគីខាង Barcelona នៅតែមានទំនុកចិត្តខ្ពស់ថានឹងអាចរក្សាតារាឆ្នើមរូបនេះបាន ព្រោះរូបគេគឺជាកម្លាំងស្នូលមិនអាចខ្វះបានក្នុងប្រព័ន្ធលេងរបស់លោក Hansi Flick។ ជាក់ស្តែង បើទោះបីជារដូវកាលចុងក្រោយនេះ រូបគេមានបញ្ហារបួសយាយីខ្លះៗក៏ដោយ ក៏ Raphinha នៅតែអាចបន្សល់ទុកស្ថិតិយ៉ាងសាហាវដោយចូលលេង ៣៣ ប្រកួត រកបាន ២១ គ្រាប់ និងជំនួយ ៧ ដង ដែលធ្វើឱ្យក្លិបនៅតែចាត់ទុករូបគេជាផ្នែកមួយនៃគម្រោងរយៈពេលវែងសម្រាប់ពានរង្វាន់ Champions League

Barcelona ឆក់យក Anthony Gordon ពីគូប្រជែង ខណៈ Arsenal និង Liverpool ខកខានឱកាស
កីឡា

Barcelona ឆក់យក Anthony Gordon ពីគូប្រជែង ខណៈ Arsenal និង Liverpool ខកខានឱកាស

Jun 13, 2026 1 views
Cyle Larin ចូលលេងជាកីឡាករបម្រុងស៊ុតសង្គ្រោះកាណាដា ឱ្យស្មើបូស្នី ១-១ ក្នុងព្រឹត្តិការណ៍ World Cup
កីឡា

Cyle Larin ចូលលេងជាកីឡាករបម្រុងស៊ុតសង្គ្រោះកាណាដា ឱ្យស្មើបូស្នី ១-១ ក្នុងព្រឹត្តិការណ៍ World Cup

Jun 13, 2026 2 views
ត្រឡប់មកវិញជាផ្លូវការ! អធិរាជស Real Madrid ប្រកាសតែងតាំងលោក Jose Mourinho ក្នុងកិច្ចសន្យារយៈពេល 3ឆ្នាំ
កីឡា

ត្រឡប់មកវិញជាផ្លូវការ! អធិរាជស Real Madrid ប្រកាសតែងតាំងលោក Jose Mourinho ក្នុងកិច្ចសន្យារយៈពេល 3ឆ្នាំ

Jun 12, 2026 5 views
កក្រើកគូបើកឆាក! ម៉ិកស៊ិកក្រសោប 3ពិន្ទុ ខណៈជំនួបជាមួយអាហ្វ្រិកខាងត្បូងផ្ទុះកាតក្រហមដល់ទៅ 3សន្លឹក
កីឡា

កក្រើកគូបើកឆាក! ម៉ិកស៊ិកក្រសោប 3ពិន្ទុ ខណៈជំនួបជាមួយអាហ្វ្រិកខាងត្បូងផ្ទុះកាតក្រហមដល់ទៅ 3សន្លឹក

Jun 12, 2026 7 views
Alisson លើកសរសើរឥទ្ធិពលលោក Carlo Ancelotti ថាបាននាំភាពស្ងប់ស្ងាត់ និងសាមគ្គីភាពមកកាន់ប្រេស៊ីល
កីឡា

Alisson លើកសរសើរឥទ្ធិពលលោក Carlo Ancelotti ថាបាននាំភាពស្ងប់ស្ងាត់ និងសាមគ្គីភាពមកកាន់ប្រេស៊ីល

Jun 12, 2026 7 views
ម៉ិកស៊ិកអង្រួនកីឡដ្ឋាន Azteca យកឈ្នះអាហ្វ្រិកខាងត្បូង ២-០ បើកឆាក World Cup 2026 យ៉ាងកក្រើក
កីឡា

ម៉ិកស៊ិកអង្រួនកីឡដ្ឋាន Azteca យកឈ្នះអាហ្វ្រិកខាងត្បូង ២-០ បើកឆាក World Cup 2026 យ៉ាងកក្រើក

Jun 12, 2026 6 views
វាយបកយកឈ្នះយ៉ាងជក់ចិត្ត! កូរ៉េខាងត្បូងផ្តួលសាធារណរដ្ឋឆែក 2-1 បើកឆាក World Cup 2026 យ៉ាងស្រស់បំព្រង
កីឡា

វាយបកយកឈ្នះយ៉ាងជក់ចិត្ត! កូរ៉េខាងត្បូងផ្តួលសាធារណរដ្ឋឆែក 2-1 បើកឆាក World Cup 2026 យ៉ាងស្រស់បំព្រង

Jun 12, 2026 6 views
Lamine Yamal និង Nico Williams ត្រឡប់មកហ្វឹកហាត់ពេញលេញវិញ មុនការបើកឆាក World Cup 2026
កីឡា

Lamine Yamal និង Nico Williams ត្រឡប់មកហ្វឹកហាត់ពេញលេញវិញ មុនការបើកឆាក World Cup 2026

Jun 12, 2026 5 views