Carlo Ancelotti រងការរិះគន់ខ្លាំងក្រោយកោះហៅ Neymar ចូលក្រុម Brazil សម្រាប់ World Cup 2026
កីឡា May 25, 2026

Carlo Ancelotti រងការរិះគន់ខ្លាំងក្រោយកោះហៅ Neymar ចូលក្រុម Brazil សម្រាប់ World Cup 2026

អត្ថបទសរសេរដោយ Danny • 7 views

លោក Carlo Ancelotti កំពុងរងសម្ពាធយ៉ាងខ្លាំងក្នុងតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិ Brazil មុនព្រឹត្តិការណ៍ World Cup 2026 ចាប់ផ្តើមទៅទៀត បន្ទាប់ពីការសម្រេចចិត្តកោះហៅ Neymar ចូលក្នុងបញ្ជីកីឡាករចុងក្រោយ ត្រូវបានអតីតកីឡាករជម្រើសជាតិប្រេស៊ីលម្នាក់ ចាត់ទុកថា “មិនសមហេតុផល”។

អតីតអ្នកចាំទីជម្រើសជាតិ Brazil លោក Wagner Fernando Velloso បានរិះគន់យ៉ាងខ្លាំងទៅលើការជ្រើសរើសក្រុមរបស់ Ancelotti សម្រាប់ការប្រកួត World Cup 2026

ថ្លែងក្នុងកម្មវិធី Novabrasil em campo អតីតអ្នកចាំទីរូបនេះ បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ដែល Neymar ត្រូវបានជ្រើសរើស ខណៈខ្សែប្រយុទ្ធរបស់ Chelsea គឺ Joao Pedro មិនមានឈ្មោះក្នុងក្រុម។

លោក Velloso បាននិយាយថា៖

“ខ្ញុំមិនដែលកោះហៅ Neymar ទៅ World Cup ទេ។ ការយក Neymar ហើយមិនយក Pedro គឺជារឿងមិនសមហេតុផលបំផុតមួយដែលបាល់ទាត់អនុញ្ញាតឱ្យកើតឡើង។ Pedro គឺជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ការប្រកួត ខណៈ Neymar សូម្បីតែប្រកួតជាមួយ Recoleta ក៏ពិបាកលេងបានដែរ ប៉ុន្តែគាត់នៅតែមានឈ្មោះទៅ World Cup។”

គាត់ក៏បានចោទប្រកាន់ថា Neymar ជ្រើសរើសការប្រកួតដែលខ្លួនចង់លេងផងដែរ។

“គាត់មិនលេងទល់នឹង Palmeiras, FlamengoBahia ទេ ប៉ុន្តែគាត់លេងទល់នឹង Recoleta និង Red Bull Bragantino។ គាត់លេងតែជាមួយក្រុមខ្សោយៗ ដើម្បីព្យាយាមបង្ហាញភាពខុសគ្នា ប៉ុន្តែគាត់ក៏មិនអាចធ្វើបានដែរ។”

ទោះបីជារិះគន់ទៅលើទម្រង់លេងបច្ចុប្បន្នរបស់ Neymar ក៏ដោយ Velloso ក៏បានទទួលស្គាល់ផងដែរថា មូលហេតុដែល Ancelotti កោះហៅខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះ ប្រហែលមកពីក្រុម Brazil បច្ចុប្បន្ន ខ្វះមេដឹកនាំ និងបុគ្គលិកលក្ខណៈរឹងមាំសម្រាប់ការប្រកួតធំៗ។

គាត់បានបន្ថែមថា៖

“នៅចំពោះមុខក្រុមជម្រើសជាតិដែលគ្មានអត្តសញ្ញាណ គ្មានភាពទាក់ទាញ និងគ្មានមេដឹកនាំ ខ្ញុំគិតថា ការកោះហៅ Neymar បានផ្តល់ក្តីសង្ឃឹមដល់អ្នកគាំទ្រ។ មិនមែនថាខ្ញុំគិតថា គាត់នឹងធ្វើឱ្យមានភាពខុសគ្នានៅ World Cup ទេ ប៉ុន្តែក្រុមនេះមានកីឡាករខ្សោយពេក។ មិនមានមេដឹកនាំពិតប្រាកដឡើយ។ ទោះបី Neymar មិនមែនជាមេដឹកនាំពេញលេញក៏ដោយ យ៉ាងហោចណាស់ គាត់ធ្លាប់ជាមេដឹកនាំផ្នែកបច្ចេកទេស។”

ទោះបីជាមានការរិះគន់ពីខាងក្រៅយ៉ាងខ្លាំងក៏ដោយ Neymar ផ្ទាល់ បានបង្ហាញថា គាត់មានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងចំពោះឱកាសវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិម្តងទៀត។

អតីតតារារបស់ Barcelona និង PSG រូបនេះ បានបើកចំហអំពីការលំបាកផ្ទាល់ខ្លួនរបស់គាត់ ក្នុងដំណើរវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិ។

ក្នុងការបង្ហាញខ្លួនជាសាធារណៈថ្មីៗនេះ Neymar បាននិយាយថា៖

“ខ្ញុំចូលគេងនៅម៉ោងប្រហែល ៦:៣០ ឬ ៧ ព្រឹក ខណៈកំពុងមើលវីដេអូទាំងអស់។”

“ខ្ញុំមិនអាចឈប់យំពេញមួយយប់បានឡើយ។ ខ្ញុំនៅជាមួយប្រពន្ធ និងកូនស្រីរបស់ខ្ញុំក្នុងគ្រែតែមួយ។ ពួកគេកំពុងដេក ប៉ុន្តែខ្ញុំកំពុងយំ ខណៈមើលវីដេអូទាំងនោះ ព្រោះផ្លូវដែលខ្ញុំបានឆ្លងកាត់ វាមិនងាយស្រួលឡើយ។”

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
កីឡា

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប

Jun 05, 2026 6 views
ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!
កីឡា

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!

Jun 05, 2026 3 views
Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
កីឡា

Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG

Jun 05, 2026 4 views
Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ
កីឡា

Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Jun 05, 2026 5 views
Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan
កីឡា

Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan

Jun 05, 2026 5 views
Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho  ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ
កីឡា

Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ

Jun 05, 2026 4 views
Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
កីឡា

Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ

Jun 04, 2026 5 views
ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
កីឡា

ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026

Jun 04, 2026 7 views