Chelsea កំពុងពិចារណាតែងតាំងអតីតគ្រូបង្វឹក Barcelona លោក Xavi ជាអ្នកចាត់ការទូទៅថ្មី ជំនួស Liam Rosenior
កីឡា May 06, 2026

Chelsea កំពុងពិចារណាតែងតាំងអតីតគ្រូបង្វឹក Barcelona លោក Xavi ជាអ្នកចាត់ការទូទៅថ្មី ជំនួស Liam Rosenior

អត្ថបទសរសេរដោយ Danny • 5 views

ក្លិប Chelsea ត្រូវបានរាយការណ៍ថាកំពុងពិចារណាយ៉ាងម៉ត់ចត់អំពីលទ្ធភាពតែងតាំងអតីតគ្រូបង្វឹក Barcelona លោក Xavi ឲ្យក្លាយជាអ្នកចាត់ការទូទៅជាអចិន្ត្រៃយ៍ថ្មីរបស់ក្លិប។ ការពិចារណានេះកើតឡើងក្រោយពីក្លិបបានបញ្ចប់តួនាទីរបស់ Liam Rosenior ខណៈបច្ចុប្បន្ន Calum McFarlane កំពុងដឹកនាំក្រុមជាបណ្តោះអាសន្ន។

Chelsea កំពុងធ្វើការវាយតម្លៃឡើងវិញលើទិសដៅគ្រូបង្វឹក បន្ទាប់ពីរដូវកាលដែលមិនបានសម្រេចលទ្ធផលតាមការរំពឹងទុក ទោះបីជាមានការបង្ហាញទម្រង់លេងល្អក្នុងពាន FA Cup ក៏ដោយ។ តាមរបាយការណ៍ពី The Independent ក្លិបកំពុងស្វែងរកគ្រូបង្វឹកអចិន្ត្រៃយ៍ម្នាក់ ដែលអាចដឹកនាំគម្រោងក្លិបឲ្យឈានទៅដំណាក់កាលបន្ទាប់។ ការរក្សាទម្រង់លេង និងអត្តសញ្ញាណបាល់ទាត់ដែលក្លិបបានកសាងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ត្រូវបានចាត់ទុកថាជាគោលដៅសំខាន់។

នៅក្នុងក្លិប Chelsea មានការជឿជាក់ថា ការអភិវឌ្ឍន៍កំពុងដំណើរការយ៉ាងរឹងមាំ ក្នុងការកសាងទស្សនៈបាល់ទាត់ច្បាស់លាស់ ដែលត្រូវបានអនុវត្តទាំងក្រុមធំ និងប្រព័ន្ធបណ្តុះបណ្តាលយុវជន។ដូច្នេះ គ្រូបង្វឹកថ្មីត្រូវបានរំពឹងថានឹងបន្តគន្លងនេះ។

ក្នុងចំណោមបេក្ខជនជាច្រើនដែលកំពុងស្ថិតក្រោមការពិនិត្យ Xavi ត្រូវបានរាយការណ៍ថាបានក្លាយជាបេក្ខភាពដ៏សំខាន់ម្នាក់។ គាត់ត្រូវបានមើលឃើញថាជាគ្រូបង្វឹកដែលមានទស្សនៈបាល់ទាត់ផ្អែកលើការគ្រប់គ្រងបាល់ និងការលេងមានរចនាសម្ព័ន្ធច្បាស់លាស់ ដែលស្របទៅនឹងទិសដៅអភិវឌ្ឍន៍របស់ Chelsea

ក្រៅពីនេះ បេក្ខជនផ្សេងៗទៀតក៏កំពុងស្ថិតក្រោមការតាមដានដែរ ដូចជា Xabi Alonso, គ្រូបង្វឹក Porto លោក Francesco Farioli គ្រូបង្វឹក Como និងលោក Cesc Fabregas

បទពិសោធន៍របស់ Xavi នៅ Barcelona ក៏ជាចំណុចសំខាន់មួយដែលធ្វើឲ្យគាត់ក្លាយជាជម្រើសគួរឱ្យចាប់អារម្មណ៍។ ក្នុងរយៈពេលដឹកនាំ 3 ឆ្នាំនៅ Camp Nou គាត់បានជួយក្លិបឈ្នះពាន La Liga មុននឹងចាកចេញនៅឆ្នាំ 2024

ទោះយ៉ាងណា ការសម្រេចចិត្តចុងក្រោយនឹងអាស្រ័យលើភាពអាចរកបាន និងការប្រកួតប្រជែងពីគ្រូបង្វឹកផ្សេងៗផងដែរ។ ខណៈ Fabregas កំពុងធ្វើបានល្អនៅ Como ហើយមិនត្រូវបានរំពឹងថានឹងចាកចេញក្នុងពេលឆាប់ៗនេះទេ។ ចំណែកឯ Andoni Iraola របស់ Bournemouth ក៏ត្រូវបានកោតសរសើរចំពោះរបៀបលេងដែលមានការដាក់សម្ពាធខ្លាំង និងលេងបែបអង់អាច ប៉ុន្តែទស្សនៈបាល់ទាត់របស់គាត់មានភាពខុសបន្តិចពីគម្រោងដែល Chelsea កំពុងដាក់អនុវត្ត។

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
កីឡា

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប

Jun 05, 2026 6 views
ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!
កីឡា

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!

Jun 05, 2026 3 views
Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
កីឡា

Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG

Jun 05, 2026 4 views
Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ
កីឡា

Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Jun 05, 2026 5 views
Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan
កីឡា

Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan

Jun 05, 2026 5 views
Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho  ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ
កីឡា

Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ

Jun 05, 2026 4 views
Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
កីឡា

Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ

Jun 04, 2026 5 views
ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
កីឡា

ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026

Jun 04, 2026 7 views