Endrick រៀនភាសាបារាំងបានយ៉ាងលឿនក្នុងរយៈពេលត្រឹម 4 ខែ ខណៈការសម្របខ្លួននៅ Lyon កំពុងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល
កីឡា May 09, 2026

Endrick រៀនភាសាបារាំងបានយ៉ាងលឿនក្នុងរយៈពេលត្រឹម 4 ខែ ខណៈការសម្របខ្លួននៅ Lyon កំពុងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល

អត្ថបទសរសេរដោយ Danny • 7 views

តារាវ័យក្មេងរបស់ Real Madrid គឺ Endrick កំពុងធ្វើឱ្យពិភពបាល់ទាត់បារាំងចាប់អារម្មណ៍ មិនត្រឹមតែដោយទម្រង់លេងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសមត្ថភាពភាសារបស់គេផងដែរ។

ខ្សែប្រយុទ្ធប្រេស៊ីលវ័យ 19 ឆ្នាំរូបនេះ បានធ្វើឱ្យអ្នកគាំទ្រ និងសារព័ត៌មានភ្ញាក់ផ្អើល បន្ទាប់ពីគេអាចផ្តល់បទសម្ភាសន៍ពេញលេញជាភាសាបារាំងបានយ៉ាងស្ទាត់ជំនាញ ទោះបីជាទើបផ្ទេរទៅ Lyon ក្នុងលក្ខខណ្ឌខ្ចីជើងបានត្រឹមជាង 4 ខែប៉ុណ្ណោះក៏ដោយ។

ចាប់តាំងពីមកដល់ Groupama Stadium កាលពីខែមករា Endrick បានបង្ហាញការសម្របខ្លួនយ៉ាងលឿន ដោយរកបាន 8 គ្រាប់ក្នុង 19 ប្រកួត។ មុននេះ គេក៏អាចនិយាយភាសា English និង Spanish បានយ៉ាងល្អរួចមកហើយ អំឡុងពេលនៅ Real Madrid

យោងតាម Thiago Freitas ដែលជា COO របស់ Roc Nation, ភាពជោគជ័យក្នុងការរៀនភាសារបស់ Endrick មិនមែនមកពីវិធីសាស្ត្រពិសេសអ្វីទេ ប៉ុន្តែជាការខិតខំផ្ទាល់ខ្លួន និងការចង់រៀនរបស់គេ។

គាត់បាននិយាយថា Endrick ចាត់ទុកការនិយាយភាសារបស់ប្រទេសដែលខ្លួនរស់នៅ ជាសញ្ញានៃការគោរពចំពោះមិត្តរួមក្រុម បុគ្គលិក និងអ្នកគាំទ្រ។ ទស្សនៈនេះក៏ធ្លាប់ជួយគេក្នុងការសម្របខ្លួននៅ Madrid ហើយឥឡូវក៏កំពុងកើតឡើងដូចគ្នានៅ Lyon

ក្រៅពីនេះ Endrick ក៏បានប្រើប្រាស់បច្ចេកវិទ្យាទំនើបជាច្រើន ដូចជា video calls, ភាពយន្តមាន subtitle និងសៀវភៅឌីជីថល ដើម្បីជួយពន្លឿនការរៀនភាសាបារាំងរបស់គេ។

ការផ្ទេរទៅ Lyon របស់ Endrick ក៏ត្រូវបានគេនិយាយថា ជាផ្នែកមួយនៃគោលដៅធំរបស់គេ ក្នុងការចង់ជាប់បញ្ជីក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ World Cup ខាងមុខផងដែរ។

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
កីឡា

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប

Jun 05, 2026 6 views
ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!
កីឡា

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!

Jun 05, 2026 3 views
Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
កីឡា

Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG

Jun 05, 2026 4 views
Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ
កីឡា

Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Jun 05, 2026 5 views
Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan
កីឡា

Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan

Jun 05, 2026 5 views
Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho  ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ
កីឡា

Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ

Jun 05, 2026 4 views
Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
កីឡា

Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ

Jun 04, 2026 5 views
ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
កីឡា

ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026

Jun 04, 2026 7 views