ការស៊ើបអង្កេតលើ FIFA៖ ការអនុវត្តលក់សំបុត្រសម្រាប់ពាន FIFA World Cup 2026 កំពុងត្រូវបានពិនិត្យយ៉ាងតឹងរឹង
កីឡា May 28, 2026

ការស៊ើបអង្កេតលើ FIFA៖ ការអនុវត្តលក់សំបុត្រសម្រាប់ពាន FIFA World Cup 2026 កំពុងត្រូវបានពិនិត្យយ៉ាងតឹងរឹង

អត្ថបទសរសេរដោយ Danny • 7 views

FIFA កំពុងប្រឈមមុខនឹងសម្ពាធធំមួយ មុនការប្រកួត FIFA World Cup 2026 បន្ទាប់ពីមេធាវីជាន់ខ្ពស់នៅសហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតលើវិធីសាស្ត្រលក់សំបុត្ររបស់សហព័ន្ធបាល់ទាត់ពិភពលោកមួយនេះ។ ការស៊ើបអង្កេតផ្តោតទៅលើការចោទប្រកាន់ថា FIFA បានបង្កើនតម្លៃសំបុត្រដោយសិប្បនិម្មិត និងធ្វើឲ្យអ្នកគាំទ្រយល់ច្រឡំអំពីប្រភេទសំបុត្រ និងទីតាំងកៅអី។

មេធាវីរដ្ឋ New York លោកស្រី Letitia James និងមេធាវីរដ្ឋ New Jersey លោកស្រី Jennifer Davenport បានចេញដីកាឲ្យ FIFA ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធលក់សំបុត្រ សម្រាប់ការប្រកួត World Cup 2026 ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន MetLife Stadium រដ្ឋ New Jersey។ ក្នុងនោះរួមមានការប្រកួតរវាង England និង Panama ព្រមទាំងវគ្គផ្តាច់ព្រ័ត្រផងដែរ។

ការចោទប្រកាន់បានលើកឡើងថា FIFA អាចបានប្រើប្រព័ន្ធ “dynamic pricing” ដែលធ្វើឲ្យតម្លៃសំបុត្រកើនឡើងតាមតម្រូវការ។ របាយការណ៍មួយបានអះអាងថា តម្លៃសំបុត្រសម្រាប់ប្រហែល ៩០ ប្រកួត ក្នុងចំណោម ១០៤ ប្រកួត ត្រូវបានដំឡើងជាមធ្យមប្រមាណ ៣៤%។ លើសពីនេះ ក៏មានការចោទថា FIFA បានបង្កើតប្រភេទសំបុត្រ “front category” ថ្មី ដែលមានតម្លៃខ្ពស់ជាងមុន បន្ទាប់ពីការលក់ដំបូងបានចេញរួច។

អ្នកគាំទ្រមួយចំនួនក៏បានរាយការណ៍ថា ពួកគេទទួលព័ត៌មានមិនត្រឹមត្រូវអំពីទីតាំងកៅអីដែលបានទិញ ខណៈខ្លះទៀតមានអារម្មណ៍ថា FIFA បានបង្កើត “ភាពខ្វះខាតក្លែងក្លាយ” ដើម្បីជំរុញឲ្យតម្លៃសំបុត្រឡើងថ្លៃ។

លោកស្រី Jennifer Davenport បាននិយាយថា ការលក់សំបុត្រគួរតែមានភាពច្បាស់លាស់ និងយុត្តិធម៌ ប៉ុន្តែ FIFA បានធ្វើឲ្យដំណើរការនេះក្លាយជារឿងស្មុគស្មាញ និងបង្កភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់។ ចំណែកលោកស្រី Letitia James ក៏បានបញ្ជាក់ថា អ្នកគាំទ្រសមនឹងទទួលបានសំបុត្រដែលមានតម្លៃសមរម្យ និងអាចជឿទុកចិត្តបាន។

ការស៊ើបអង្កេតនេះ កំពុងក្លាយជាបញ្ហាធំមួយសម្រាប់ FIFA ខណៈព្រឹត្តិការណ៍ World Cup 2026 ត្រូវបានរំពឹងថា នឹងក្លាយជាការប្រកួតបាល់ទាត់ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដោយមានក្រុមចូលរួមរហូតដល់ ៤៨ ក្រុម និងធ្វើឡើងនៅ សហរដ្ឋអាមេរិក, កាណាដា និង ម៉ិកស៊ិក

FIFA World Cup 2026: Who's qualified and what are the playoff fixtures?

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
កីឡា

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប

Jun 05, 2026 6 views
ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!
កីឡា

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!

Jun 05, 2026 3 views
Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
កីឡា

Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG

Jun 05, 2026 4 views
Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ
កីឡា

Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Jun 05, 2026 5 views
Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan
កីឡា

Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan

Jun 05, 2026 5 views
Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho  ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ
កីឡា

Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ

Jun 05, 2026 4 views
Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
កីឡា

Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ

Jun 04, 2026 5 views
ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
កីឡា

ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026

Jun 04, 2026 7 views