John Stones អាចក្លាយជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍របស់ Bayern Munich ប្រសិនបើគេចាកចេញពី Manchester City ដោយគ្មានតម្លៃខ្លួន
កីឡា May 21, 2026

John Stones អាចក្លាយជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍របស់ Bayern Munich ប្រសិនបើគេចាកចេញពី Manchester City ដោយគ្មានតម្លៃខ្លួន

អត្ថបទសរសេរដោយ Danny • 2 views

Bayern Munich ត្រូវបានរាយការណ៍ថាកំពុងចាប់អារម្មណ៍លើខ្សែការពារ John Stones របស់ Manchester City ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន។

យោងតាមសារព័ត៌មាន Daily Mail កិច្ចសន្យារបស់ខ្សែការពារវ័យ 31 ឆ្នាំរូបនេះនឹងផុតកំណត់នៅចុងខែមិថុនា ហើយ Man City មិនមានគម្រោងបន្តកុងត្រាថ្មីឡើយ។ នេះមានន័យថា Stones អាចចាកចេញដោយគ្មានតម្លៃផ្ទេរ ខណៈការផ្លាស់មកកាន់ Bayern Munich ត្រូវបានគេហៅថាជា “ការផ្ទេរដ៏ភ្ញាក់ផ្អើល” មួយ។

គេជឿថា គ្រូបង្វឹក Vincent Kompany អាចជាអ្នកដើរតួនាទីសំខាន់ក្នុងការទាក់ទាញ Stones មកកាន់អាល្លឺម៉ង់ ព្រោះអ្នកទាំងពីរធ្លាប់លេងជាមួយគ្នានៅ Manchester City។ លើសពីនេះ មិត្តរួមជម្រើសជាតិអង់គ្លេសរបស់ Stones គឺ Harry Kane ក៏កំពុងលេងឲ្យ Bayern ផងដែរ។

ពាក្យចចាមអារ៉ាមអំពីការចាប់អារម្មណ៍នេះបានចាប់ផ្តើមតាំងពីខែកុម្ភៈ ខណៈរបាយការណ៍ជាច្រើនអះអាងថា Bayern បានទាក់ទងទៅកាន់ Stones រួចហើយ។

ក្នុងអំឡុងពេលនៅ Manchester City, Stones បានឈ្នះពាន Premier League ៦ដង, FA Cup ២ដង និង Champions League ឆ្នាំ ២០២៣។ ទោះជាយ៉ាងណា រដូវកាល 2025/26 គាត់ជួបបញ្ហារបួសជាច្រើន និងបានបង្ហាញខ្លួនត្រឹម 17 ប្រកួតប៉ុណ្ណោះក្រោមការដឹកនាំរបស់ Pep Guardiola

បច្ចុប្បន្ន Bayern Munich មានគូខ្សែការពារកណ្ដាលដ៏រឹងមាំរួចហើយជាមួយ Dayot Upamecano និង Jonathan Tah ប៉ុន្តែក្លិបនៅតែចង់បន្ថែមជម្រើសជម្រៅក្នុងតំបន់ការពារ។ ខណៈនេះ Min-Jae Kim និង Hiroki Ito ក៏ត្រូវបានភ្ជាប់នឹងការចាកចេញផងដែរ។

ជាមួយគ្នានេះ របាយការណ៍ពី Sport1 ក៏អះអាងថា Josko Gvardiol មានបំណងចាកចេញពី Manchester City និងចាប់អារម្មណ៍ផ្លាស់មក Bayern ផងដែរ។ ទោះជាយ៉ាងណា ការផ្ទេររបស់ Gvardiol នឹងត្រូវចំណាយថ្លៃខ្លួនខ្ពស់ខ្លាំង ប្រៀបធៀបទៅនឹងការយក Stones ដោយគ្មានតម្លៃផ្ទេរ។

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
កីឡា

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប

Jun 05, 2026 6 views
ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!
កីឡា

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!

Jun 05, 2026 3 views
Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
កីឡា

Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG

Jun 05, 2026 4 views
Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ
កីឡា

Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Jun 05, 2026 5 views
Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan
កីឡា

Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan

Jun 05, 2026 5 views
Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho  ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ
កីឡា

Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ

Jun 05, 2026 4 views
Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
កីឡា

Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ

Jun 04, 2026 5 views
ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
កីឡា

ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026

Jun 04, 2026 7 views