Jose Mourinho ត្រៀមវិលត្រឡប់ទៅដឹកនាំ Real Madrid វិញ បន្ទាប់ពីក្លិបយក្សអេស្ប៉ាញមួយនេះ បង់ប្រាក់ផ្តាច់កុងត្រាឲ្យ Benfica រួចរាល់
កីឡា May 20, 2026

Jose Mourinho ត្រៀមវិលត្រឡប់ទៅដឹកនាំ Real Madrid វិញ បន្ទាប់ពីក្លិបយក្សអេស្ប៉ាញមួយនេះ បង់ប្រាក់ផ្តាច់កុងត្រាឲ្យ Benfica រួចរាល់

អត្ថបទសរសេរដោយ Danny • 4 views

Jose Mourinho កំពុងខិតជិតការវិលត្រឡប់ទៅកាន់កៅអីគ្រូបង្វឹករបស់ Real Madrid សារជាថ្មី បន្ទាប់ពីចាកចេញពីក្លិបអស់រយៈពេល ១៣ ឆ្នាំ។ គ្រូបង្វឹកជនជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានជ្រើសរើសឲ្យដឹកនាំគម្រោងថ្មីនៅកីឡដ្ឋាន Santiago Bernabeu ខណៈ Real Madrid បានបង់ថ្លៃផ្តាច់កុងត្រារបស់គាត់ជាមួយ Benfica រួចហើយ។

តាមការចុះផ្សាយរបស់ Sky Sport Italia បានឲ្យដឹងថា Real Madrid បានបង់ប្រាក់ចំនួន ៣ លានអឺរ៉ូ ដើម្បីបញ្ចប់កុងត្រារបស់ Mourinho ជាមួយ Benfica កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា។

ការផ្លាស់ប្តូរនេះ គឺជាជំហានសំខាន់មួយរបស់ប្រធានក្លិប Florentino Perez ក្នុងការនាំយក “Special One” ត្រឡប់មកកាន់ទីក្រុងម៉ាឌ្រីដវិញ។ Mourinho ឥឡូវនេះ អាចចុះកុងត្រាជាផ្លូវការជាមួយ Real Madrid បានហើយ បន្ទាប់ពីធ្លាប់ដឹកនាំក្លិបចន្លោះឆ្នាំ ២០១០ ដល់ ២០១៣ និងឈ្នះពាន La Liga, Copa del Rey និង Supercopa de Espana

ការចរចារវាង Real Madrid និងភ្នាក់ងាររបស់គាត់ Jorge Mendes ត្រូវបានរាយការណ៍ថា បានដំណើរការយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ទោះបីជា Mourinho ធ្លាប់និយាយថា គាត់អាចបន្តនៅប្រទេសព័រទុយហ្គាល់ក៏ដោយ ប៉ុន្តែឱកាសក្នុងការត្រឡប់ទៅដឹកនាំ Real Madrid វិញ គឺពិបាកបដិសេធខ្លាំងណាស់សម្រាប់គាត់។

មានការរាយការណ៍ថា Mourinho បានព្រមព្រៀងផ្ទាល់មាត់លើកុងត្រារយៈពេល ២ ឆ្នាំ ជាមួយ Real Madrid ហើយ គ្រាន់តែរង់ចាំការប្រកាសជាផ្លូវការប៉ុណ្ណោះ។

គាត់ក៏បាននិយាយអំពីបញ្ហានេះផងដែរថា៖ “ខ្ញុំមិនទាន់បានឮអ្វីផ្ទាល់ពី Real Madrid នៅឡើយទេ ប៉ុន្តែយើងទាំងអស់គ្នាមិនមែនល្ងង់ទេ។ មានការពិភាក្សារវាង Jorge Mendes, ប្រធានក្លិប និងថ្នាក់ដឹកនាំរបស់ក្លិប។ សប្តាហ៍ក្រោយ ខ្ញុំនឹងនិយាយជាមួយ Real Madrid ដោយផ្ទាល់ ហើយខ្ញុំនឹងសម្រេចចិត្តនៅពេលនោះ។”

បន្ទាប់ពីរដូវកាលដែលមិនអាចឈ្នះពានណាមួយ និងបញ្ចប់ក្រោម Barcelona នៅ La Liga, ប្រធានក្លិប Florentino Perez ចង់ធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីនាំយកវិន័យ និងស្មារតីអ្នកឈ្នះត្រឡប់មកកាន់ក្រុមវិញ។

របាយការណ៍ជាច្រើនបានបញ្ជាក់ថា Real Madrid គ្រោងប្រកាសតែងតាំង Jose Mourinho ជាគ្រូបង្វឹកថ្មីនៅសប្តាហ៍ក្រោយ បន្ទាប់ពីការប្រកួតចុងក្រោយនៃរដូវកាលទល់នឹង Athletic Club

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
កីឡា

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប

Jun 05, 2026 6 views
ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!
កីឡា

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!

Jun 05, 2026 3 views
Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
កីឡា

Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG

Jun 05, 2026 4 views
Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ
កីឡា

Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Jun 05, 2026 5 views
Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan
កីឡា

Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan

Jun 05, 2026 5 views
Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho  ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ
កីឡា

Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ

Jun 05, 2026 4 views
Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
កីឡា

Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ

Jun 04, 2026 5 views
ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
កីឡា

ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026

Jun 04, 2026 7 views