លោក Thomas Tuchel ធ្វើឲ្យថ្នាក់ដឹកនាំបាល់ទាត់  England ចាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំសម្ងាត់មួយ
កីឡា May 16, 2026

លោក Thomas Tuchel ធ្វើឲ្យថ្នាក់ដឹកនាំបាល់ទាត់ England ចាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំសម្ងាត់មួយ

អត្ថបទសរសេរដោយ Danny • 4 views

លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថា បានធ្វើឲ្យថ្នាក់ដឹកនាំរបស់ FA (សមាគមបាល់ទាត់អង់គ្លេស) មានការចាប់អារម្មណ៍យ៉ាងខ្លាំង មុនពេលត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិ អង់គ្លេស

យោងតាមសារព័ត៌មាន The Guardian ដែលដកស្រង់ពីសៀវភៅ Inside England របស់ Rob Draper និង Jonathan Northcroft បានឲ្យដឹងថា លោក Tuchel បានបង្ហាញគម្រោងដ៏អស្ចារ្យមួយនៅក្នុងកិច្ចប្រជុំសម្ងាត់ឆ្នាំ ២០២៤ នៅទីក្រុង Munich ដែលធ្វើឲ្យមេដឹកនាំរបស់ FA សម្រេចចិត្តជ្រើសរើសគាត់ភ្លាមៗ។

នាយកប្រតិបត្តិ FA លោក Mark Bullingham បាននិយាយថា៖
“អាចនិយាយបានថា Thomas ធ្វើឲ្យពួកយើងភ្ញាក់ផ្អើលខ្លាំង។ គាត់បានបង្ហាញផែនការ PowerPoint មួយអំពីរបៀបនាំយកផ្កាយទី២ មកលើអាវក្រុមជម្រើសជាតិ អង់គ្លេស ដោយរៀបរាប់លម្អិតអំពីរាល់ថ្ងៃក្នុងរយៈពេល ១៨ ខែនៅ St George’s Park ។”

មិនត្រឹមតែខ្លឹមសារប៉ុណ្ណោះទេ ប៉ុន្តែការនិយាយរបស់គ្រូបង្វឹកជនជាតិ អាល្លឺម៉ង់ រូបនេះ ក៏ពោរពេញដោយភាពមានទំនុកចិត្ត និងការបញ្ចេញមតិយ៉ាងទាក់ទាញផងដែរ។ លោក Bullingham បន្ថែមថា៖ “វាពិតជាអស្ចារ្យណាស់” ។

របាយការណ៍បានបញ្ជាក់ទៀតថា កិច្ចប្រជុំនោះត្រូវបានធ្វើឡើងនៅបន្ទប់ជួលពិសេសមួយក្នុងអាកាសយានដ្ឋាន Munich ដោយមនុស្សទាំងអស់ធ្វើដំណើរមកពីជើងហោះហើរផ្សេងៗគ្នា ដើម្បីជៀសវាងការចាប់អារម្មណ៍ពីសាធារណៈ។

ចុងក្រោយ លោក Tuchel បានឈ្នះលើបេក្ខភាពជាច្រើន និងទទួលបានតំណែងគ្រូបង្វឹករបស់ក្រុម Three Lions

លោក John McDermott នាយកបច្ចេកទេសរបស់ FA ក៏បានសរសើរលោក Tuchel ផងដែរ ដោយនិយាយថា៖
“គាត់នាំមកនូវភាពកក់ក្តៅ និងភាពច្បាស់លាស់។ គាត់ស្រលាញ់បាល់ទាត់ និងស្រលាញ់បាល់ទាត់ អង់គ្លេស ខ្លាំងណាស់។ គាត់សួរខ្ញុំសំណួររាប់មិនអស់” ។

លោក Tuchel បានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ជំនួសលោក Gareth Southgate បន្ទាប់ពី អង់គ្លេស ចាញ់ អេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រ Euro 2024

ក្នុងការដឹកនាំ ១២ ប្រកួតមកទល់ពេលនេះ គាត់ទទួលបានជ័យជម្នះ ៩ ប្រកួត ស្មើ ១ និងចាញ់ ២ ប្រកួត។ ទោះបីជាចាប់ផ្តើមបានល្អក៏ដោយ ក៏គាត់បានទទួលការរិះគន់ខ្លះៗក្រោយស្មើជាមួយ អ៊ុយរូហ្គាយ និងចាញ់ ជប៉ុន ក្នុងការប្រកួតមិត្តភាព។

សម្រាប់ World Cup 2026 នៅ សហរដ្ឋអាមេរិក, កាណាដា និង ម៉ិកស៊ិក, ក្រុម អង់គ្លេស នឹងស្ថិតក្នុងពូល L ជាមួយ ក្រូអាត, ប៉ាណាម៉ា និង ហ្គាណា

England: Thomas Tuchel not angry with eight withdrawals for Japan friendly  - BBC Sport

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
កីឡា

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប

Jun 05, 2026 6 views
ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!
កីឡា

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!

Jun 05, 2026 3 views
Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
កីឡា

Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG

Jun 05, 2026 4 views
Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ
កីឡា

Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Jun 05, 2026 5 views
Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan
កីឡា

Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan

Jun 05, 2026 5 views
Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho  ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ
កីឡា

Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ

Jun 05, 2026 4 views
Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
កីឡា

Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ

Jun 04, 2026 5 views
ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
កីឡា

ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026

Jun 04, 2026 7 views