Vincent Kompany និង Bayern Munich រំខានផែនការសណ្ឋាគារស្នាក់នៅរបស់ PSG ដែលពួកគេចូលចិត្ត មុនការប្រកួត  Champions League ហើយត្រូវប្ដូរទីតាំងជាបន្ទាន់
កីឡា May 05, 2026

Vincent Kompany និង Bayern Munich រំខានផែនការសណ្ឋាគារស្នាក់នៅរបស់ PSG ដែលពួកគេចូលចិត្ត មុនការប្រកួត Champions League ហើយត្រូវប្ដូរទីតាំងជាបន្ទាន់

អត្ថបទសរសេរដោយ Danny • 7 views

ក្រុម Paris Saint-Germain (PSG) ត្រូវបង្ខំចិត្តផ្លាស់ប្ដូរសណ្ឋាគារនៅទីក្រុង Munich មុនការប្រកួតជើងទី២ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទល់នឹង Bayern Munich បន្ទាប់ពីក្លិបអាល្លឺម៉ង់មិនព្រមចាកចេញពីទីតាំងស្នាក់នៅដែលពួកគេចូលចិត្ត។ ស្ថានការណ៍នេះបានប៉ះពាល់ដល់ផែនការធ្វើដំណើររបស់ PSG និងកាត់បន្ថយអត្ថប្រយោជន៍ផ្លូវចិត្តមួយសម្រាប់ក្រុមបារាំង។

យោងតាមប្រភព Football365 ក្រុមរបស់ Luis Enrique មានគម្រោងស្នាក់នៅសណ្ឋាគារ Infinity Hotel ដែលស្ថិតនៅ Unterschleissheim ចម្ងាយប្រហែល ១៥ នាទីពី Allianz Arena។ ទោះយ៉ាងណា Bayern Munich បានសម្រេចរក្សាទុកសណ្ឋាគារនោះសម្រាប់ខ្លួនឯង មុនការប្រកួតសំខាន់នេះ។

ការសម្រេចចិត្តនេះបានធ្វើឲ្យ PSG ត្រូវប្ដូរផែនការយ៉ាងបន្ទាន់ ខណៈពួកគេកំពុងព្យាយាមរកកៅអីទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីឈ្នះជើងទី១ 5 ទល់និង 4។ Vincent Kompany បានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ក្លិបថា៖ “វាជាទីក្រុងរបស់យើង! យើងនឹងស្នាក់នៅ Infinity”។ ខណៈដែល Christoph Freund ក៏គាំទ្រការសម្រេចចិត្តនេះ ដោយបដិសេធមិនបោះបង់ “សណ្ឋាគារផ្ទះ” របស់ក្លិបឡើយ។

សម្រាប់ PSG សណ្ឋាគារនេះមានអត្ថន័យពិសេសផងដែរ ព្រោះពួកគេធ្លាប់ស្នាក់នៅទីនោះក្នុងការប្រកួត Champions League Final 2025 នៅ Munich ដែលពួកគេបានឈ្នះ Inter 5-0 ដើម្បីលើកពាន។ ដូច្នេះ ការមិនអាចស្នាក់នៅទីនោះវិញ បានដកយកអារម្មណ៍សំណាង និងការចងចាំល្អមួយចេញពីក្រុមបារាំង មុនការប្រកួតដ៏សំខាន់នេះ។

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
កីឡា

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប

Jun 05, 2026 6 views
ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!
កីឡា

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!

Jun 05, 2026 3 views
Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
កីឡា

Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG

Jun 05, 2026 4 views
Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ
កីឡា

Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Jun 05, 2026 5 views
Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan
កីឡា

Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan

Jun 05, 2026 5 views
Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho  ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ
កីឡា

Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ

Jun 05, 2026 4 views
Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
កីឡា

Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ

Jun 04, 2026 5 views
ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
កីឡា

ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026

Jun 04, 2026 7 views