ក្រុមជម្រើសជាតិ បារាំង សម្រាប់ World Cup 2026៖ តើនរណាខ្លះនឹងធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិក ម៉ិកស៊ិក និង កាណាដា?
កីឡា May 15, 2026

ក្រុមជម្រើសជាតិ បារាំង សម្រាប់ World Cup 2026៖ តើនរណាខ្លះនឹងធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិក ម៉ិកស៊ិក និង កាណាដា?

អត្ថបទសរសេរដោយ Danny • 6 views

ក្រុមជម្រើសជាតិ បារាំង នៅតែត្រូវបានចាត់ទុកថា ជាមហាអំណាចមួយក្នុងពិភពបាល់ទាត់ ជាពិសេសក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ។ បន្ទាប់ពីការបរាជ័យមិនគួរឲ្យចងចាំនៅ World Cup 2014 ពួកគេបានត្រឡប់មកវិញយ៉ាងអស្ចារ្យនៅ World Cup 2018 ដោយឈ្នះពាននៅប្រទេសរុស្ស៊ី ក្រោយផ្តួល ក្រូអាត ក្នុងវគ្គផ្តាច់ព្រ័ត្រ។

នៅឆ្នាំ ២០២២ ក្រុម បារាំង ក៏ឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តងទៀត ប៉ុន្តែត្រូវចាញ់ អាហ្សង់ទីន ដែលដឹកនាំដោយ Lionel Messi។ ទោះបីបរាជ័យក៏ដោយ អ្នកគាំទ្របានឃើញការលេងដ៏អស្ចារ្យរបស់ Kylian Mbappe ដែលរកបាន Hat-trick ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ឥឡូវនេះ Didier Deschamps កំពុងត្រៀមសម្រាប់ World Cup 2026 ដែលអាចជាការប្រកួតចុងក្រោយរបស់គាត់ជាគ្រូបង្វឹកជម្រើសជាតិ បារាំង ហើយក្រុមនេះនៅតែពោរពេញដោយកីឡាករកំពូលៗគ្រប់តំបន់។

នៅតំបន់អ្នកចាំទី Mike Maignan ត្រូវបានរំពឹងថា នឹងក្លាយជាជម្រើសដំបូង ខណៈ Brice Samba និង Robin Risser ក៏ស្ថិតក្នុងបញ្ជីផងដែរ។

ខ្សែការពាររបស់ បារាំង គឺខ្លាំងខ្លាំងណាស់ ដោយមាន William Saliba, Ibrahima Konate, Jules Kounde, Theo Hernandez និង Dayot Upamecano ដែលសុទ្ធសឹងជាតារាកំពូលនៅក្លឹបរបស់ពួកគេ។

នៅតំបន់បម្រើ ក្រុមនេះមានជម្រើសគួរឲ្យខ្លាចដូចជា Aurelien Tchouameni, Michael Olise, Rayan Cherki, Warren Zaire-Emery និង N’Golo Kante ដែលត្រឡប់មកជួយក្រុមម្រើសជាតិវិញ។

ចំណែកតំបន់ប្រយុទ្ធវិញ គឺជាចំណុចខ្លាំងបំផុតរបស់ បារាំងKylian Mbappe នឹងក្លាយជាតួអង្គសំខាន់ដូចធម្មតា ខណៈ Ousmane Dembele, Bradley Barcola, Desire Doue និង Marcus Thuram ក៏ត្រូវបានរំពឹងថា នឹងមានតួនាទីធំក្នុងការប្រជែងពានផងដែរ។

ក្រុមជម្រើសដំបូងរបស់ France national football team ក្នុងប្រព័ន្ធ 4-2-3-1 អាចមានសមាសភាពដូចខាងក្រោម៖

  1. Maignan

  2. Koundé

  3. Upamecano

  4. Saliba

  5. Theo Hernández

  6. Tchouaméni

  7. Rabiot

  8. Dembélé

  9. Olise

  10. Cherki

  11. Mbappé

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប
កីឡា

lorentino Perez ទម្លាយផែនការធំ! ក្រោយបដិសេធរឿង Haaland និងបញ្ជាក់ការមកដល់របស់កីឡាករ ៣ រូប

Jun 05, 2026 6 views
ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!
កីឡា

ទឹកចិត្តប្រធានក្រុម! Marquinhos ចេញមុខលួងលោម Gabriel Magalhaes ក្រោយខកចិត្តខ្លាំងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League!

Jun 05, 2026 3 views
Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG
កីឡា

Real Madrid ត្រៀមកញ្ចប់ថវិកាធំ ១៥០ លានអឺរ៉ូ ដើម្បីនាំយក Vitinha ពី PSG

Jun 05, 2026 4 views
Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ
កីឡា

Manchester United ប្រកាសគោលការណ៍ថ្មី សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ

Jun 05, 2026 5 views
Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan
កីឡា

Galatasaray ហ៊ានឱ្យប្រាក់ឈ្នួលខ្ពស់កប់ពពកដើម្បីអូសទាញ Rafael Leao ពី AC Milan

Jun 05, 2026 5 views
Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho  ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ
កីឡា

Benfica បញ្ជាក់ពីការទាក់ទងរបស់ Florentino Perez ទៅកាន់លោក Jose Mourinho ហើយត្រៀមបង់ផ្តាច់កិច្ចសន្យា ១៥ លានអឺរ៉ូ

Jun 05, 2026 4 views
Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ
កីឡា

Casemiro បញ្ជាក់ថាមិនគួរមើលស្រាល ក្រុមជម្រើសជាតិប្រេស៊ីលនោះទេ ទោះមានការរិះគន់អំពីទម្រង់លេង មុន World Cup 2026 ក៏ដោយ

Jun 04, 2026 5 views
ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026
កីឡា

ក្រុមសិទ្ធិមនុស្ស The Sports & Rights Alliance បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពអ្នកចូលរួម និងអ្នកកាសែតមុន FIFA World Cup 2026

Jun 04, 2026 7 views